(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១២ ខែកក្កដានេះ ក្រុមការងាររបស់រដ្ឋាករទឹក បានជួសជុលករណីធ្លាយបំពង់មេ នាំទឹកស្អាតទំហំ ៥០០មីល្លីម៉ែត្រ ស្ថិតក្នុងការដ្ឋានសាងសង់ ចំណតរថយន្តរបស់ក្រុមហ៊ុនវឌ្ឍន: ទល់មុខសួនច្បារសត្យមុន្នីចេតីយ៍ រួចរាល់ហើយ។

រដ្ឋាករទឹកបានឲ្យដឹងទៀតថា នៅពេលនេះប្រជាពលរដ្ឋ មានទឹកប្រើប្រាស់ ដូចធម្មតាវិញហើយ។ ជាមួយគ្នានេះ រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ក្នុងករណីដែលប្រជាពលរដ្ឋ ជួបបញ្ហាទឹកល្អក់កករ ឬចរន្តទឹកខ្សោយ នោះសូមរាយការណ៍ មករដ្ឋាករទឹក ក្រុមការងារនឹងចុះជួយដោះស្រាយជូន តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧១ ១១៧៥។

សូមជម្រាបថា នៅប៉ុន្មានម៉ោងមុននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ជាបណ្តោះអាសន្ន នៅសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាល១ សង្កាត់ផ្សារកណ្តាល២ និងសង្កាត់ផ្សារថ្មី ដើម្បីធ្វើការជួសជុលបំពង់ទឹកស្អាត ដែលលេចធ្លាយនោះជាបន្ទាន់ បន្ទាប់ពីគ្រឿងចក្ររបស់ការដ្ឋានសាងសង់ ចំណតរថយន្ត របស់ក្រុមហ៊ុនវឌ្ឍនៈ កាយប៉ះនោះ៕