(កៀវ)៖ សហភាពអឺរ៉ុប (EU) បានផ្ដល់កញ្ចប់ថវិកា ៥០លានអឺរ៉ូ​ ដល់ប្រទេសអ៊ុយក្រែន​ ក្នុងការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ ដែលមាននៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែកក្កដា។

ស្នងការអឺរ៉ុបទទួលបន្ទុកគោលនយោបាយក្នុងតំបន់ លោក Johannes Hahn បានថ្លែងឲ្យដឹងនៅក្នុងវេទិកា​មួយនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយសង្កត់ធ្ងន់ពីតម្រូវការបាច់មួយ ដើម្បីរក្សាស្ថិរភាព​នៅក្នុង​ប្រទេស​មួយ និងដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅក្នុងប្រព័ន្ធច្បាប់ ដូចជា​ប្រព័ន្ធតុលាការ, សេវាសាធារណៈ និង​វិស័យថាមពលជាដើម។

ជាមួយគ្នានោះផងដែរ EU មានបំណង​ដើម្បីជំរុញកំណែទម្រង់​សេវាសាធារណៈ​នៅក្នុង​ប្រទេសអ៊ុយក្រែន ដើម្បី​នឹងកញ្ចប់ថវិកា ១០០លានអឺរ៉ូ៕​​