(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសមួយ ស្ដីពីការកម្រិតដាក់វិន័យ ចំពោះបុគ្គលិកអប់រំណាដែលប្រព្រឹត្ត ខុសឆ្គងក្នុងពេលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលរៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។

យោងតាមការប្រកាសរបស់ក្រសួងអប់រំ បានឲ្យដឹងថា ការចេញប្រកាសនេះមានគោលដៅ៖

-  រក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

- ជំរុញឲ្យបុគ្គលិកទាំងអស់អនុវត្តន៍ច្បាប់ស្ដីពីសហលក្ខន្ដិកៈរាជកាស៊ីវិល

- ជម្រុញការលុបបំបាត់អំពើអសកម្មនានា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡាទាំងស្រុង៖