(ភ្នំពេញ)៖ ក្រុមកីឡាករឈុតថ្នាល យុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា (U-16) បានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើល និងស៊ីសង្វាក់គ្នាជាខ្លាំង ដោយ​បាន​លត់​ក្រុម U-16 ឡាវ ដោយលទ្ធផលបច្ចេកទេស ៣-១ យប់​​មិញ​នេះ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ ពី​១​ប្រកួត​ដំបូង​សន្សំ​ពិន្ទុ​ក្នុង​ពូល B នៃ​​ព្រឹត្តិ​​ការណ៍​បាល់​ទាត់​ពាន​រង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ AFF U-16 Championship 2016 ដែលមានកម្ពុជា ធ្វើម្ចាស់ផ្ទះ។

គ្រាន់តែបាល់វិលភ្លាម ជម្រើសជាតិឈុតតូចកម្ពុជា បានធ្វើការវាយសម្រុកទៅលើក្រុមឡាវយ៉ាងខ្លាំងក្លា និងមានឱកាស​ជា​ច្រើន តែ​ធ្វើ​បាន​សម្រេច​តែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​វគ្គ​ទី​១ រយៈ​ពេល​៤៥​នាទីដំបូង ដោយកីឡាករ សៀង ចន្ធា នៅ​នា​ទី​ទី​៤២ និង​មិត្ត​រួម​ក្រុម​កីឡាករ ស៊ិន កក្កដា រក​បាន​គ្រាប់​ទី​២ នៅ​នា​ទី​ទី​៤៥​។

តែយ៉ាងក៏ដោយ ក៏ខិតខំវាយបកវិញរបស់ U-16 ឡាវ មិនឥតប្រយោជន៍ ដោយរកបាន១គ្រាប់វិញដែរ នៅនាទីទី៨៣ ចុងម៉ោង ធ្វើ​បាន​សម្រេច​ដោយ​កីឡា​ករ Bounphachan Bounkong៕

សូមទស្សនាវិដេអូ HighLight មានដូចខាងក្រោមនេះ៖

U-16 របស់កម្ពុជា (ឯកសណ្ឋានពណ៌ ខៀវ)