(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកង រាជអាវុធហត្ថខេត្តកណ្ដាល បានប្រកាសដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថ ទូទាំងខេត្តបន្តពង្រឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់តាមមូលដ្ឋានកាន់តែខ្លាំងឡើង ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែ ល្អប្រសើរបន្ថែមទៀត។

ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ប្រចាំឆមាស ទី១ និងលើកទិសដៅបន្តនៅឆមាសទី២ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានធ្វើការកោតសរសើរ និងផ្តល់ថវិកាលើក ទឹកចិត្តដល់មន្ទីរជំនាញ ក្នុងការបង្រា្កបបទល្មើស ក្នុងនោះមានមន្រ្តីមកពីស្រុកស្អាង ស្រុកខ្សាច់កណ្តាល និងក្រុងតាខ្មៅ ដែលមាន ស្នាដៃលិចធ្លោរ ក្នុងការងារជំនាញ។

លោកឧត្តមសេនីយ៍ ក៏បានថ្លែងអំណរអរគុណដល់លើក អនុសេនីយ៍ឯក កង ចាន់រស្មី ដែរបានជួយឧបត្ថម្ភរថយន្តមួយគ្រឿងដល់ទី បញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល។ សូមជម្រាបថា មានការចូលរួមក្នុងពិធីប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និង លើកទិសដៅបន្តនៅឆមាសទី២ឆ្នាំ២០១៦ ក៏មានការចូលរួមពីលើកមេបញ្ជាការរង, លោកប្រធានមន្ទីរជំនាញ, លោកនាយរង សេនាធិការ, លោកអនុប្រធានមន្ទីរ, លោកនាយការិយាល័យ, លោកមេបញ្ជាការ-មេបញ្ជាការរង ក្រុង-ស្រុកទាំង១១ផងដែរ។

នៅចំពោះកងកម្លាំងទាំងអស់លោកមេបញ្ជាការ បានលើកឡើងនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តកណ្តាលត្រូវធ្វើយ៉ាងណា ខិតខំបង្ក្រាបបទល្មើស និងចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗ ឲ្យទាន់ពេល វេលានៅតាមមូលដ្ឋាន៕