(ភ្នំពេញ)៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព ជាមួយអង្គទូតនានានៅកម្ពុជា។ ការប្រកួតមិត្តភាពនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោកទេស​រដ្ឋមន្រ្តី ប្រាក់ សុខុន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹងចំណងមិត្តភាពការទូតវាងប្រទេសកម្ពុជា និងអង្គទូតនានាប្រចាំនៅកម្ពុជា។

ការប្រកួតនេះត្រូវបានធ្វើឡើងនៅឯកីឡាដ្ឋានវេស្ទើន នាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួមជាអធិបតីពី លោក លុយ ដេវីឌ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ និង លោក Jean-Claude POIMBOEUFអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

ការប្រកួតបានបញ្ចប់ទៅដោយ ក្រុមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានយកឈ្នះក្រុមអង្គទូតនៅកម្ពុជាក្នុងលទ្ធផល ៤ ទល់នឹង១៕