(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី ព្រមទាំងទេសាភិបាល​ធនាគារ​ជាតិលោក ជា ចាន់តូ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញ​ចូល​រួមនៅក្នុងពិធីបំបួស និងអប់រំគុណធម៌ សីលធម៌ ដល់កុលបុត្រ សីលវន្ត សីលវតី សរុបជិត ៥០០នាក់ ស្ថិតនៅភ្នៀសសម្ពលី។

នៅក្នុងពិធីសាសនាមួយនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីពាក់ព័ន្ធ សប្បុរសជន ព្រះញាណវង្ស ឃឹម សន ព្រះគណរាជធានីភ្នំពេញ មន្ត្រីសង្ឃ ពុទ្ធបរិស័ទ និងព្រះញាណកោសល ស៊ុ សុខា ព្រះចៅអធិការវត្តភ្នៀសសម្ពលីផងដែរ៕