(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះសំណាក់ ឃុន ឡេង ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា នៅយប់ថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា អគ្គិភ័យនេះបានឆេះបំផ្លាញពូក និងសាឡុង ព្រមទាំងសម្ភារមួយចំនួនទៀត ហើយមូលហេតុនោះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕