(កំពង់ស្ពឺ)៖ ដើម្បីអបអរសាទរទិវាដាំកូនឈើជាតិ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បុគ្កលិកវីតាល់ និងអ្នកស្ម័គ្រចិត្តប្រមាណ ៦០នាក់ បានប្រារព្ធកម្មវិធីមួយដែលមានឈ្មោះថា «សួនរុក្ខជាតិវីតាល់» ជាកម្មវិធីដាំកូនឈើប្រណិតឡើងវិញ ក្នុងព្រៃសហគមន៍ចំបក់ប្រមាណជា ២០០ដើម ។

វីតាល់ ក៏បានឧបត្ថម្ភកុំព្យូទ័ថ្មីស្រឡាងចំនួនមួយគ្រឿង ដល់សហគមន៍ចំបក់ តាមសំណូមពររបស់លោក ទូច ម៉ន ប្រធានសហគមន៍ចំបក់ ដែលកំពុងតែស្វែងរកជំនួយកុំព្យូទ័រថ្មី ដើម្បីភាពងាយស្រួលដល់ការងាររដ្ឋបាលនៃការថែរក្សាព្រៃ និងតំបន់អេកូទេសចរណ៍ចំបក់។

លោក ជុនហៀង ថាវសិទ្ធិ ប្រធាននាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុនផលិតទឹកពិសាវីតាល់ បានថ្លែងថា ការដាំឈើប្រណិតឡើងវិញ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់មូលនិធិ២៥៛ វីតាល់ ។ ក្រុមហ៊ុន បានផ្សារភ្ជាប់បរិស្ថានជាមួយនឹងគម្រោងមូលនិធិ ដើម្បីជាការអបអរសាទរដល់ទិវាដាំដើមឈើជាតិ និងជាក៏ជាការសារទរគម្រប់ខួបមួយឆ្នាំរបស់គម្រោងវីតាល់ ដើម្បីបរិស្ថានកាន់តែប្រសើរ ឬ Vital go green កាលពីឆ្នាំមួយឆ្នាំមុន។ នេះក៏ជាលើកទីមួយដែរ ដែលមូលនិធិវីតាល់ បានប្រារព្ធពិធីដាំដើមឈើមួយនេះឡើង ដោយយើងសង្ឃឹមថាចលនាមួយនេះនឹងការគាំទ្រពីអតិជន វីតាល់ដែលជាម្ចាស់មូលនិធិ ២៥៛ របស់យើង។ វីតាល់ក៏នឹងមានគម្រោងប្រារព្ធកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីបណ្តុះគំនិតដល់ស្ថាប័នឯកជន ដ៏ដូចជាយុវជ័យជំនាន់ចូលរូមការងារ បរិស្ថានឲ្យបានកាន់តែច្រើន។ ទស្សនវិស័យវែងឆ្ងាយរបស់វីតាល់ គឹចង់ក្លាយជាក្រុមហ៊ុនគំរូរដ៏ល្អមួយសម្រាប់ប្រទេសខ្មែរ ដែលយកចិត្តទុកដាក់បង្កើតកម្មវិធីសប្បុរសធម៌ល្អៗ ជាច្រើនសណ្ឋាន និងគ្រប់វិស័យ ដើម្បីការ អភិវឌ្ឍន៍ប្រទេស និងផ្សព្វផ្សាយវប្បធម៌ចែករំលែកឲ្យទូលំទូលាយទូទាំងប្រទេស។

«សួនរុក្ខជាតិវីតាល់» អាចប្រារព្ធទៅបានយ៉ាងប្រសើរ ដោយមានការចូលរួមផ្ទាល់ពីសំណាក់ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុនវីតាល់ ដែលលោកស្រីតែងតែអ្នកដឹកនាំ និងបង្ហាញផ្លូវ វីតាល់ចំពោះកម្មវិធី សប្បុរសធម៌ជាច្រើនរូបភាព។ ការចូលរួមរបស់ផ្ទាល់របស់លោកស្រី គឺការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះអំពើមនុស្សធម៌ ដើម្បីជាគំរូល្អនៃភាពជាអ្នកដឹកនាំ។

លោក ទូច ម៉ន ប្រធានសគមន៍អេកូទេសចរណ៍ចំបក់ បានមាននិយាយទាំងរីករាយថា លោកពិតជារំភើបនៅពេលដែលឃើញក្រុមហ៊ុនឯកជនខ្មែរ យើងកាន់តែច្រើនបានយកចិត្តទុកដាក់ ចំពោះការថែទាំបរិស្ថាន លោកក៏ជាអតិថិជនម្នាក់របស់វីតាល់ដែរ ដោយលោកមានមោទនភាពចំពោះផលិតផលខ្មែរ ដែលសម្រេចបានទាំងគុណភាព និងមូលនិធិចែករំលែកដល់សង្គម។ លោកថាកម្មវិធីដាំដើមឈើមួយនេះគឺ ធ្វើចំពេលល្អ ដោយសារតែលោកទើបតែកាត់យកដីចម្ការពីប្រជាពលរដ្ឋ ចូលមកជាដីព្រៃសហគមន៍វិញ ហើយយើងក៏ត្រូវការ ការដាំដើមឈើឡើងវិញដើម្បីបំពេញបន្ថែមចំន្លោះដីចំការចាស់ ក្លាយជាដីព្រៃដែលពោរពេញដោយឈើប្រណិតនៅថ្ងៃអនាគត។

ការប្រារព្ធកម្មវិធី សួនរុក្ខជាតិវីតាល់ឡើង ដើម្បីជាការអបអសាទរដល់ទិវា ដាំកូនឈើជាតិប្រចាំឆ្នាំ។ យើងលើកទឹកចិត្តចំពោះចលនាដាំឈើប្រណិតឡើងវិញ ក្នុងដំបន់ព្រៃឈើសហគមន៍ ដើម្បីជាស្នាដៃជាកេរដំណែលបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ឲ្យបានស្គាល់ និងយល់ដឹងពីពូជឈើប្រណិត ដែលកំពុងតែមានការគម្រាមកំហែង និងឈានទៅរកការបាត់បង់។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចប់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕