(ប៉ៃលិន)៖ សពស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិននៅយប់ថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ២០១៦ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅ។

សពស្ត្រីរងគ្រោះឈ្មោះ ចែម មាលា (ហៅចែមួយ) អាយុ៥៨ឆ្នាំ ជាអាជីវករ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទឹកដីកម្ពុជា ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តច័ន្ទបូរី នៃប្រទេសថៃ។

បើតាមសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា ក្រោយពីនាំស្ត្រីរងគ្រោះទៅព្យាបាលនៅខេត្តច័ន្ទបូរី បានមួយអាទិត្យមក ស្ត្រីរងគ្រោះមានភាពធូរស្រាល និងជាសះស្បើយ បម្រុងវិញមកត្រឡប់មកស្រុកកំណើតវិញ ស្រាប់តែស្ត្រីរងគ្រោះ បានដើរចូលក្នុងបន្ទុបទឹកមិន បានប្រយ័ត្នក៏រអិលជើងដួលបោកក្បាលត្រួវបង្គន់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។

បើតាមតម្រួតថៃ និងសមត្ថកិច្ចជំនាញពិនិត្យសាសសព បន្ថែមថា ស្ត្រីរងគ្រោះរអិលជើងដួល នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យបណ្តាលស្លាប់ គ្មានអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
បច្ចប្បន្នសពស្ត្រីរងគ្រោះ ត្រួវបានសមត្ថកិច្ចថៃ ប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យាតាមប្រពៃណី៕