(ភ្នំពេញ)៖ គ្រីសស្ពី គ្រីម (Krispy Kreme) ផ្តល់កម្មវិធីពិសេស ដោយលក់ក្នុងតម្លៃត្រឹមតែ $0.79 សម្រាប់ការទិញ ដូហ្វណាត់អូរីជីនណល គ្លេស (Original Glaze) ១ឡូបន្ទាប់។

ការផ្តល់ជូនកម្មវិធីពិសេសនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១៣ ខែកក្កដានេះ។

ការផ្តល់ជូនតម្លៃពិសេសនេះ ដើម្បីអបអរសាទរឱកាសខួប៧៩ឆ្នាំរបស់ខ្លួន ដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៣៧ ក្នុងសហរដ្ឋអាមេរិច ហើយថ្មីៗនេះ Krispy Kreme បាននឹងកំពុងតែរៀបចំប្រារព្ធពិធីខួបទី ៧៩ឆ្នាំរបស់ខ្លួនជាមួយហាងជាង ១២០០ហាង ជុំវិញពិភពលោក។

សម្រាប់ហាងនំដូហ្វណាត់ Krispy Kreme សាខាទី១ ក្នុងប្រទេសកម្ពុជា ក៏បានចូលរួមអបអរក្នុង ឱកាសដ៏ពិសេសនេះដែរ ដោយនៅថ្ងៃទី១៣ ខែកក្កដានេះ លោកអ្នកអញ្ជើញចូល មកទស្សនាហាងនំ Krispy Kreme សាខាបឹងកេងកង១ រួចទិញនំដូហ្វណាត់មួយប្រអប់ រសជាតិណាមួយ តាមចំណង់ចំណូលចិត្តរបស់អ្នក នឹងទទួលបាននំដូហ្វណាត់ រសជាតិដើមមួយប្រអប់ទៀត ក្នុងតម្លែត្រឹមតែ $0.79 ប៉ុណ្ណោះ។

សូមកុំខកខានឱកាសពិសេសនេះ! ទិញនិងចែករំលែកទៅកាន់មិត្តភក្តិរបស់អ្នក ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ធ្វើឱ្យពួកគាត់ទទួលបានអារម្មណ៍កក់ក្តៅ នៃការយកចិត្តទុកដាក់របស់អ្នក។ ចែករំលែកក្តីស្រលាញ់ និងភាពរីករាយជាមួយ Krispy Kreme។

នៅក្នុងឱកាសនេះដែរ ស្លាកសញ្ញា Hotlight របស់គ្រីសស្ពីគ្រីម នៅតែបំភ្លឺពេញមួយថ្ងៃ! លោកអ្នកនឹងមានឱកាស ដើម្បីភ្លក្សរសជាតិ នំដូហ្វណាត់រសជាតិដើមថ្មីៗ ក្តៅៗ មួយភ្លាម។
បើកដំណើរការជារៀងរាល់ថ្ងៃ ពីម៉ោង៧ព្រឹក ដល់៩យប់។

អស័យដ្ឋាន៖ ផ្ទះលេខ 217c, កែងផ្លួវ 51 និង 302 សង្កាត់ បឹងកេងកង ១។
សម្រាប់ការបញ្ចាទិញ៖ 023 880 880
Webside៖ https://www.krispykreme.com.kh
Facebook: https://www.facebook.com/KrispyKremeCambodia/
Instagram: Krispy Kreme Cambodia