Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ អញ្ជើញប្រារព្ធពិធីបុណ្យរុក្ខទិវា ០៩កក្កដា នៅភូមិធម្មជាតិសម្តេតេជោ ខេត្តព្រះវិហារ

09-07-2016 12:23

(ព្រះវិហារ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ព្រះរាជតំណាងខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ រុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនោះក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រី ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរ ក្រសួង មន្ទីរនានា សិស្សានុសិស្ស ប្រជាពលរដ្ឋជុំវិញ​ខេត្តជាច្រើនពាន់នាក់ផងដែរ៕