(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការនៅព្រឹកនេះថា សម្តេច អាយុច្រើនហើយ មិនអាចលេងកីឡាបាល់ទាត់ ឬបាល់ទះ ដូចពីក្មេងបានទៀតទេ គឺលេងបានតែកីឡាវាយកូនគោល និងហាត់ប្រាណជារៀងរាល់សប្តាហ៍គឺគ្រប់គ្រាន់ហើយ។

យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «អាយុខ្ញុំច្រើនហើយមិនអាចលេង កីឡាបាល់ទាត់ឬបាល់ទះដូចពី ក្មេងបានទៀតទេ។ពេលនេះនៅ សល់តែកីឡាវាយកូនគោលមួយនេះគ្រាន់នឹងហាត់ប្រាណ»។

ក្រៅពីការបញ្ជាក់ពីការលេងកីឡានេះ សម្តេចតេជោ ហ៊ុន សែន មិនភ្លេចឡើយ ក្នុងការ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្ដីសុខគ្រប់គ្នា។

គួរកត់សំគាល់ថា ស្ទើរតែរៀងរាល់ថ្ងៃចុងសប្តាហ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងលេងកីឡាវាយកូនគោល និងហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពរឹងមាំ៕