(ភ្នំពេញ)៖ ក្រុមហ៊ុន Smart បានប្រកាសពីជំហរ របស់ខ្លួនគាំទ្រ ដល់សិល្បករ តន្ត្រីក្នុងស្រុក ដើម្បីចូលរួមការអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្សាន្ត របស់ប្រទេសកម្ពុជា។ សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី ចូលរួមទាំងអស់គ្នា ដើម្បីលើកស្ទួយចម្រៀងខ្មែរ ដែលមិនចម្លងគេ។

តាមរយៈយុទ្ធនាការចុងក្រោយ នឹងក្លាយជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់ នៃការការពារកម្មសិទ្ធិបញ្ញា នៃការផលិតតន្ត្រី ក្នុងស្រុក និងបង្កើនការលើកទឹកចិត្តរបស់ សាធារណជនកម្ពុជា ដើម្បីឲ្យមានការផលិតជាចម្រៀងខ្មែរឲ្យកាន់តែច្រើនទៀត។

ការលួចចម្លងបទបរទេសដោយខុសច្បាប់ បានកើតមានអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មតន្ត្រីនៅកម្ពុជា ប៉ុន្តែពេលនេះ ត្រូវបានមើលឃើញយ៉ាងផុសផុល ពីអតិថិជននូវតម្រូវការ នៃការការពារបទចម្រៀង ដែលជាស្នាដៃនិពន្ធដោយសិល្បករខ្មែរ ហើយការគាំទ្រ បទចម្រៀង ដែលមិនចម្លងបទបរទេសបានក្លាយជា របត់ថ្មីមួយក្នុងចំណោមយុវជន ស្រទាប់ក្រោយ ហើយរបត់នេះ សបញ្ជាក់ពីឱកាសថ្មីនៃការអភិវឌ្ឍ ឧស្សាហកម្មតន្ត្រីរបស់ប្រទេសនេះ។

ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការ លើកកម្ពស់ផ្នត់គំនិតថ្មីនេះ និងដើម្បីការពារទេពកោសល្យតន្ត្រីក្នុងស្រុក ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ឈានមុខគេ នៃមាតិកាតន្ត្រីនៅក្នុងប្រទេសនេះ នៅតែបន្ត ដើម្បីផ្តល់ឱកាស និងសេវាកម្មថ្មី ដើម្បីផ្តល់ភាពសប្បាយរីករាយដល់សហគមន៍ និងជំរុញទឹកចិត្តដល់បុគ្គល ដែលមានចំណង់ចំណូលចិត្តខ្លាំង និង ចំណាប់អារម្មណ៍លើតន្ត្រី។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «ការគាំទ្រ និងចំណង់ចំណូលចិត្តលើតន្រ្តីរបស់យើង គឺកាន់តែមានភាពខ្លាំងក្លា តួយ៉ាងដូចដែលបានឃើញនូវការនាំមកនូវការប្រគំតន្ត្រីអន្តរជាតិ ដែលសម្តែងដោយ Demi Lovato និង Jessie J កាលពីឆ្នាំមុន តាមរយៈភាពជាដៃគូផ្តាច់មុខជាមួយ Universal Music ។ យើងសង្ឃឹមថា វានឹងជំរុញនូវចក្ខុវិស័យសម្រាប់តន្រ្តីយើងទៅជា តន្រ្តីលំដាប់ថ្នាក់ពិភពលោក»។

សូមបញ្ជាក់ថា យុទ្ធការក្នុងចូលរួមគាំទ្រទាំងអស់គ្នា ដើម្បីលើកស្ទួយចម្រៀងខ្មែរ ដែលមិនចម្លងគេ នឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដា នៅសាកលវិទ្យាល័យនានា កន្លែងសាធារណៈ និងផ្សារទំនើប។

អ្នកគ្រប់គ្នាអាចចូលរួម ក្នុងយុទ្ធនាការនេះ ដោយទាញយកកម្មវិធី Smart Music ដែលអ្នកអាចស្តាប់ចម្រៀងជាង ១លានបទ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះ ការស្តាប់ចម្រៀងតាមរយះ Smart Music លោកអ្នកបានចូលរួមចំណែកផ្តល់នូវការគាំទ្រហិរញ្ញវត្ថុដល់សិល្បករសិល្បការិនីផងដែរ។ នៅពេលដែលយើង ដោនឡួតចម្រៀងដោយខុសច្បាប់ ឬ ការស្តាប់ចម្រៀង ដោយអត់បង់លុយ, អ្នកផលិតចម្រៀងនឹងបាក់ទឹកចិត្តបន្តិចម្តងៗ ហើយគេនឹងជំនួសមកវិញ ដោយការលួចបទចម្រៀងបរទេស៕