Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នកប្រកបវិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ ត្រូវបាន​គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង

08-07-2016 09:56

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ត្រូវបានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង ដោយគ្មានការកែប្រែ បន្ទាប់ពីបើកកិច្ចប្រជុំពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់នេះ នៅវិមានសន្តិភាពនាព្រឹកថ្ងៃនេះ។   

សូមជំរាបថា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានពិភាក្សាទៅសេចក្តីព្រាងច្បាប់ និងព្រាងកម្មវិធីចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសេចក្តីព្រាង កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩។

ដោយនៅពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង៕