(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានចាប់ផ្តើមហើយ នៅម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ពិភាក្សាទៅសេចក្តីព្រាងច្បាប់ និងព្រាងកម្មវិធីចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសេចក្តីព្រាង កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩៕