(ភ្នំពេញ)៖​ កម្លាំនគរបាលខណ្ឌសែនសុន​ ចាប់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីកាប់បុរសម្នាក់​នឹងកាំបិតប័ុងតោ​ បណ្ដាលឱ្យដាច់ម្រាមដៃអស់៤ ដោយសារតែកើតទំនាស់ ក្រោយពេលស្រវឹងស្រា។

ហេតុការណ៍អំពើហិង្សានេះ​ កើតឡើងនៅយប់ថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ ស្ថិតនៅមុខផ្ទះជួល​ ក្នុងភូមិច្រេស​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុន។

លោក ម៉ក់ ហុង បានឱ្យដឹងថា​ ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ​ សំនៀង​ ស្រស់​ អាយុ២២ឆ្នាំ​ មុខរបរជាងពិដានបន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​របស់លោក ដកហូតបានកាំបិតប័ុងតោមួយ។

រីឯជនរងគ្រោះឈ្មោះ​ មាន វាសនា អាយុ២៤ឆ្នាំ រងរបួសដាច់ម្រាមដៃអស់៤​ម្រាម។

បច្ចប្បន្នជនសង្ស័យត្រូវ​ បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌ​ ដើម្បីកសាងសំណុំរឿង​ ចាត់ការតាមនីតិវិធី៕