(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៥​ករណី​ ​ឃាត់មនុស្ស​១២​នាក់ ​(​ស្រី​៤​នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ​៦​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៦​នាក់​ដកហូតថ្នាំមេតំហ្វេតា​មីន ​(ice) ០.៣៧​ក្រាម​,​ ១​កញ្ចប់​ធំ​ និង​៦​កញ្ចប់​តូច​ និងថ្នាំ​មេ​តំ​ហ្វេ​តា​មីន ​(wy) ៦​គ្រាប់​។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួននៅ ខេត្ត​កណ្ដាល​បង្ក្រាប២​ករណី​ ឃាត់ខ្លួន​​៣​នាក់, ខេត្ត​កំពត​បង្ក្រាប១​ករណី​ ឃាត់ខ្លួន​២​នាក់​, ខេត្ត​តាកែវបង្ក្រាប១​ករណី ឃាត់ខ្លួន​២​នាក់ និងខេត្តបន្ទាយមានជ័យបង្ក្រាប១​ករណី ​ឃាត់ខ្លួន​៥​នាក់៕​