(ភ្នំពេញ)៖ សារព័ត៌មាន Cambodia Daily, Phnom Penh Post គឺជាសារព័ត៌មានបរទេសដែលតែងតែរិះរកគ្រប់វិធីពិសពុល និងកលល្បិចគ្រប់យ៉ាង ដើម្បីបំផ្លាញសេចក្តីសុខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ទន្ទឹមនឹងប្រទេសជាតិមានស្ថេរភាព និងរីកចំរើន គឺពួកកាសែតបរទេសទាំងពីរនេះ ចាប់ផ្តើមកកូរបំពុលព័ត៌មាន ធ្វើឲ្យបរទេសមើលមកកម្ពុជាក្នុងផ្លូវអាក្រក់។ ពួកបរទេសស្បែកសរទាំងនេះ មិនដែលធ្លាប់បានឆ្លងកាត់របបវាលពិឃាត ខ្មែរក្រហមឡើយ ហើយក៏ពួកគេមិនបានដឹងថា ខ្មែរយើងវេទនាខ្លោចផ្សាប៉ុណ្ណាទេ នៅក្នុងភ្នក់ភ្លើងសង្រ្គាម ទម្រាំយើងបានរស់រាននិងរីកចម្រើនមកដល់ថ្ងៃនេះ។

កាសែតបរទេសទាំងពីរនេះ គឺវាពូកែខាងជំនាញសរសេរធ្វើឲ្យខ្មែរបែកបាក់គ្នា។ ពួកវាមិនខ្វល់នៅពេលប្រទេសយើងមានបញ្ហាអ្វីកើតឡើងឡើយ តែបើមានមែនគឺពួកវារត់យកប្រាស់អាយុត្រឡប់ទៅប្រទេសវាវិញ ទុកឲ្យខ្មែររងគ្រោះវេទនា។ កាសែតជនបរទេសទាំងនេះមានលក្ខណៈបែបឈ្លើយ សរសេរលំអៀងគាំទ្របក្សប្រឆាំង ដោយគ្មានធ្វើការសិក្សាស្រាវជ្រាវរកប្រភពពិត ឬមិនពិតមុននឹងចុះផ្សាយ។ ព្រោះថាទិសដៅ និងគោល បំណងពិតរបស់ពួកវាគឺសំដៅវាយប្រហារ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែមួយមុខគត់ ដោយមិនគោរពតាមក្រមសីលធម៌។ ជនបរទេសទាំងនេះ គិតថាខ្មែរអន់ល្ងង់ជាងពួកគេ ហើយនៅពេលសរសេរប្រាស់ចាកការពិត គឺមិនសូមទោសជាសាធារណៈចំពោះទោសកំហុសដែលខ្លួនបានប្រព្រឹត្តិឡើយ។

តើពួកកាសែតបរទេសទាំងនេះ (Cambodia Daily/ Phnom Penh Post) មានដែលបានគិតថា អ្នកដែលរងគ្រោះខ្លាំងជាងគេគឺជនជាតិខ្មែរទេ? កាសែតទាំងនេះគិតតែខំសរសេរយ៉ាងណា ឲ្យគេមើលមកមេដឹកនាំខ្មែរអន់ និងរអាក្រក់។ ពលរដ្ឋខ្មែរទូទាំងប្រទេសបានដឹងច្បាស់ណាស់អំពីល្បិចកល់ដ៏ អាក្រក់របស់ Global Witness និងកាសែតបរទេសក្នុងស្រុកទាំងពីរនេះ។

ប្រទេសកម្ពុជាមិនមែនជាប្រទេសរបស់ពួកក្រុមអ្នកកាសែតបរទេសតែប៉ុន្មាននាក់នឹង និង Global Witness យកទៅបំផ្លាញតទៅទៀតឡើយ ហើយកម្ពុជាក៏មិនគាំទ្រកាសែត ដ៏ថោកទាបបែបនេះដែរ។ កាសែតជនបរទេសដែលមានតែទស្សនៈប្រឆាំង និងរាជរដ្ឋាភិបាល និងប្រទេសកម្ពុជាទាំងមូល គឺគ្មានបានបង្វិល ចំណេះដឹង សមត្ថភាព សីលធម៌ និងសេចក្តីថ្លៃថ្នូរដល់ពលរដ្ឋកម្ពុជាឡើយ។ ព្រោះពួកគេចង់ឃើញប្រទេសជាតិយើងធ្លាក់ក្នុងភាព មហន្តរាយ ទើបពួកគេពេញចិត្ក។ ម៉្យាងវិញទៀតព័ត៌មានដែលបំភ័ន្តដោយ Global Witness គឺចង់ឃើញកម្ពុជាវិលទៅរកភាពវិនាសហិនហោច ទើបពួកវាសុខចិត្ត។ ទាំង Global Witness, Cambodia Daily and Phnom Penh Post គឺពួកបរទេសទាំងនេះ មិនចង់ឃើញជនជាតិខ្មែរយើងរស់នៅក្នុងសុខសន្តិភាពឡើយ ព្រោះពួកនេះមិនធ្លាប់បានឆ្លងកាត់សង្រ្គាមដូចកម្ពុជា។ ហើយកម្ពុជាក៏មិនមែនជាប្រទេសរបស់ពួកគេដែរ ទើបពួកបរទេសទាំងនេះវាមិនខ្វល់។ កសែតជនបរទេសទាំងពីរនេះត្រូវតែកែរខ្លួនធ្វើការងារប្រកបដោយក្រមសីលធម៌ខ្ពស់ និងការទទួលខុសត្រូវច្បាស់លាស់ដែលមានប្រយោជន៌ពិតៗសម្រាប់ កម្ពុជាទាំងមូល។ បើពុំនោះសោតទេ កម្ពុជាមិន មានជំរើសអ្វីផ្សេងក្រៅពីចាត់វិធានការតាមច្បាប់ ហើយបញ្ជូនក្រុមអស់លោកចេញពីកម្ពុជា៕