(ភ្នំពេញ)៖ ខណៈដែលរឿងរ៉ាវអាស្រូវនៃការបែកធ្លាយរូបអាក្រាតកាយ​របស់តារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា ហាក់កំពុងមានភាពស្ងប់​ស្ងាត់បន្តិច​ហើយនោះថ្មីៗនេះត្រូវបានប្រធាន​សមា​គ​មន៍ខ្មែរនៅ​អូស្ត្រាលី​បានចេញមុខ​ធានាស្រីស្រស់ នីឡា ចេញយកទៅសម្តែងនឹងច្រៀ​ងនៅ​ទីនោះ​ពេល៥សប្តាហ៍​ដោយមានវត្តមាន​តារាប្រុស-ស្រីរបស់ខ្មែរ៤​ដួងទៀត​ចេញ​ទៅជាមួយ​ផង​ដែរ។

ថ្លែងប្រាប់អ្នកសាព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកញ្ញា វ៉ាន់ នីឡា បាននិ​យា​យថា ​«នេះជាលើកទីមួយរបស់ខ្ញុំ ដែលបានចេញទៅច្រៀង​នៅលើទឹកដីប្រទេសអូស្ត្រាលី​ជា​លើ​កទី១ ហើយ​ការចេញទៅនេះគឺមានគ្នាចំនួន៥នាក់មាន៖នាងខ្ញុំ​, កញ្ញា អេមមី​, លោក អាន គុន្ធកូឡា​, លោក អេឡិច ចិន្ត្រា និងកញ្ញា ធីតា»

កញ្ញា វ៉ាន់ នីឡា បានបញ្ហាញក្តីរំពឹងថា ក្រោយពេលនាងធ្វើដំណើរទៅ​ដល់​ទីនោះនឹង​ទទួល​បា​នការគាំទ្រស្វាគមន៍ពីសំណាក់​បងប្អូនខ្មែររស់នៅទីនោះ។ ម្យ៉ាងទៀតក៏​មានអាណិកជ​ន​ខ្មែ​ររស់​នៅទីនោះ​ជាច្រើនបានទន្ទឹងរង់​ចាំវត្តមានរបស់នាង​ក្នុងការចេញទៅច្រៀងនៅ​ទីនោះផងដែរ។ ចំពោះបទចម្រៀង​ដែលកញ្ញា វ៉ាន់ នីឡា ត្រៀមសម្រាប់ច្រៀង​នៅលើទឹកដីប្រទេស​​អូ​ស្ត្រា​លីភាគច្រើនជាបទ​ប្រពៃណីជាតិ។

ដោយឡែកងាកមករឿងក្តីរបស់កញ្ញា វ៉ាន់ នីឡា ជុំវិញការទម្លាយរូបអាក្រាត​ពីសំ​ណាក់ជ​នអ​នា​មិក​វិញ ត្រូវបាននាងបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើ​ការងារនេះហើ​យរឿង​នេះក៏បានដំណើរ​ការបាន​ខ្លះៗផងដែរ​តែមិនទាន់សម្រេចបាន១០០ភាគរយទេ។ ដូច្នេះសាមីខ្លួនកញ្ញា វ៉ាន់ នីឡា សង្ឃឹមថារឿងក្តីនេះនឹងទទួលបានលទ្ធផលនឹង​យុត្តិធម៌ឆាប់ៗនេះដោយ​ហេ​តុថា ទាំងនាង ប៉ូលិស្តិ៍ នឹងមេធាវីកំពុងធ្វើកិច្ចការនេះ​យ៉ាងសរស្រាក់ស្រាំចំ​ពោះរឿងនេះ​​ហើយ​ក៏មានការកោះ​ហៅចំនួន២លើករួចមកហើយដែរ។

សូមបញ្ជាក់ថាតារាចម្រៀងកញ្ញាវ៉ាន់ នីឡា នឹងតារាប្រុស-ស្រី៤រូបផ្សេងទៀត​បានចេ​ញដំ​ណើ​​​រពីប្រទេស​កម្ពុជាកាលពីវេលាម៉ោង៦៖០០នាទី ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ឆ្ពោះ​ទៅកាន់ប្រទេ​សអូស្រ្តាលីតបតាមការអញ្ជើញ​របស់សមាគមន៍​ខ្មែររស់នៅទីនោះ​ដើម្បីច្រៀង-​សម្តែង​ចែ​កជូ​នបងប្អូនខ្មែរ​នៅទីនោះ​បានរាំលេងកំសាន្តសប្បាយ៕