(ឧត្តមានជ័យ)៖ ស្លាកគណបក្សភ្លើងទៀន ដែលលើកនៅទីតាំងរបស់ លោក ជោតិ សេរី អតីតសកម្មជនបក្សប្រឆាំង ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ ត្រូវបានទម្លាក់ចោលនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ខណៈសមាជិកមួយចំនួនស្នើសុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។

ដោយទទួលបានការណែនាំពីលោកកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងារគណបក្សចុះជួយខេត្តឧត្តរមានជ័យ និងលោក ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃច័ន្ទនេះលោក ផៃ ប៊ុនវណ្ណៈ អភិបាលរង ខេត្តឧត្តរមានជ័យ បានចុះទៅពិនិត្យមើលការទម្លាក់ស្លាកគណបក្សភ្លើងទៀន ដោយស្ម័គ្រចិត្តរបស់លោក ជោតិ សេរី សកម្មជនគណបក្សភ្លើងទៀនមាន បានជួបផ្ទាល់ជាមួយ ឪពុកក្មេក ម្តាយក្មេករបស់ លោក ជោតិ សេរី សមាជិក០៣នាក់ នៅភូមិគោធំ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោក ជោតិ សេរី សកម្មជនគណបក្សភ្លើងទៀន រួមទាំងឪពុកក្មេកម្តាយក្មេករបស់គាត់ ដែលរស់នៅភូមិគោធំ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពេលនេះបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿទៅលើគណបក្សភ្លើងទៀន៕