(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទោះបីជាមានទស្សនកិច្ច ឬជំនួបរវាង លោក ស៊ី ជិនពីង និងលោក វ្លាឌីមៀ ពូទីន ក៏ដោយ ក៏សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ពិបាកនឹងរួមតូច ឬបញ្ចប់ឆាប់ៗណាស់ ដោយសារតែតួអង្គសង្គ្រាមនេះមិនមែនត្រឹមរុស្ស៉ី និងអ៊ុយក្រែនឡើយ។

លោកបា​នពន្យល់ថា ប្រទេសលោកខាងលិច ក៏មិនចង់ឱ្យចិន មានមុខមានមាត់ក្នុងការក្លាយជាប្រទេសដែលសម្របសម្រួលសង្គ្រាមរុស្ស៉ី​-អ៊ុយក្រែនផងដែរ ហើយហាក់ដូចជាខ្លាចចិនផ្តល់អាវុធឱ្យរុស្ស៉ី​ ខណៈដែលខ្លួនផ្តល់អាវុធបន្តបន្ទាប់ដល់អ៊ុយក្រែន។

សូមទស្សនាការពន្យល់របស់ លោកបណ្ឌិត គិន ភា ដូចតទៅ៖