(ភ្នំពេញ)៖ វីដេអូជាសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀត ហើយ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។

នេះជាវីដេអូទី៨ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ហ្វេសប៊ុក Anna Andonian ជា Facebook មួយក្នុងចំណោម Facebook ដែលទម្លាយរឿងនេះបានសរសេរថា៖

វគ្គនេះលោក លី សុធារ៉ាយុទ្ធ រៀងខកចិត្តបន្តិចហើយ ថែមទាំងឆេះដុំទៀត ព្រោះអារម្មណ៍ឡើងដល់ ខំបើកឡានមកខេត្តដល់ជិតផ្ទះស្រីស្នេហ៍ទៅហើយ តែបែរជាខាងស្រីប្រកែកថាមិនព្រមចេញ ទោះខាងស្រីលួងថាឱ្យចាំស្អែកក៏គាត់មិនព្រម ហើយថែមទាំងខឹងបិទទូរស័ព្ទទៀត។ បើរវល់តែអារម្មណ៍ឡើងរហូតអញ្ចឹង មិនដឹងមានពេលឯណាធ្វើការងារក្នុងបក្សទេ អញ្ចឹងសមាជិក និងសកម្មជនបក្សគួរគិតគូរឡើងវិញទៅ បក្សដឹកនាំដោយមនុស្សយកស្រីដាក់មុខអញ្ចឹង គ្មានអនាគតល្អនោះទេ៕

ខាងក្រោមនេះជាវីដេអូបែកធ្លាយដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក៖