(ភ្នំពេញ)៖ សាលាខណ្ឌដូនពេញ បានរៀបចំកម្មវិធីដេញថ្លៃគម្រោង មូលនិធិអភិវឌ្ឍន៍សង្កាត់ នៅព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១៦ ក្រោមការចូលរួមពី លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរង​រាជធានីភ្នំពេញ និងលោក ឈឹម ឌីណា អភិបាលរងខណ្ឌ ជំនួសឲ្យលោក គួច ចំរើន អភិបាលខណ្ឌ ដោយមានតំណាងក្រុមហ៊ុនចំនួន៩ មកដាក់ចូលរួមដេញថ្លៃ។ គម្រោង​មូល​និធិអភិវឌ្ឍន៍នេះដែរ ផ្តោតសំខាន់លើការដាក់ដេញថ្លៃមួយចំនួន ដូចជាការជួសជុលផ្លូវ ការដាក់លូ ការរៀបចំសោភ័ណ្ឌភាពផ្សារ និងសង្កាត់។

តាមរបាយ​ការណ៍​ខណ្ឌដូនពេញ បានឲ្យដឹងថា កន្លងមកមានក្រុមហ៊ុនមួយចំនួន ទទួលបានគម្រោងរបស់សង្កាត់ មួយចំនួនក្នុងសង្តាត់ តែបែជាមិន​អនុវត្តឲ្យល្អ ក្រុមហ៊ុនខ្លះមានការយឺតយ៉ាវ ក្នុងការអនុវត្តន៍ ហើយមានក្រុមខ្លះវិញ អនុវត្តបែរជាបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងភ្នំពេញវិញ។

លោកស្រី ម៉ក់ វណ្ណស៊ីថា បានលើកឡើងថា ការងារដេញថ្លៃកន្លងមក ទទួលបានជោគ ជ័យល្អប្រសើរ ប៉ុន្តែចំពោះបញ្ហាកន្លងមក ក៏មានចំណុចអសកម្មខ្លះដែរ ចំណុចនេះយើងត្រូវយកចិត្តទុកដាក់ ក្នុងការងារលិទ្ធកម្មនេះ ដើម្បីរួមចំណែកអនុវត្តគម្រោង។
លោកស្រីបានថ្លែងថា «មានពេលខ្លះទៀត មិនបានគិតគូដល់លើបញ្ហាប្រឈម ហើយគិតថាវាជាបញ្ហាប្រយោលមួយ។ បញ្ហាគុណភាពបញ្ហាបច្ចេកទេស និងតម្លៃជាកត្តាមួយដែលត្រូវ​បានយកចិត្តទុកដាក់ ប៉ុន្តែចំណុចប្រឈមក្នុងការអនុវត្តកន្លងមកដូចជា ការចង់ឈ្នះរបស់ក្រុមហ៊ុននិមួយៗ ក្នុងការដាក់តម្លៃទាប ដើម្បីសមស្របដែលក្រុមហ៊ុនចង់ បានប៉ុន្តែ​លិទ្ធផលចុងក្រោយ បានទម្លាក់តម្លៃដែលមិនសមស្រប មិនអាចទៅបាននោះ​ធ្វើអោយគុណភាពសំណង់ ពេលវេលា និងការអនុវត្តការងារមិនសមាមាត្រ»។ លោក​ស្រី​អភិបាលរង បានបន្តទៀតថា ដើម្បីឲ្យកាងារដេញថ្លៃនេះមានលិទ្ធភាព គ្រប់គ្រាន់ក្រុមហ៊ុនគួរតែសិក្សារគម្រោងនេះ ឲ្យច្បាស់ក្នុងការដាក់តម្លៃ ប្រសិនបើក្រុមហ៊ុន​មិនមានលទ្ធភាពហើយ នូវតែបន្តទម្លាក់ថ្លៃ ក្រុមហ៊ុនត្រូវទទួលខុសត្រួវ។ គួរចាំថា អ្វីដែលក្រុមហ៊ុនដេញថ្លៃ​គម្រោងនាពេលនេះបានគឺជាមុខ​មាត់របស់គ្រុមហ៊ុន បើក្រុមហ៊ុនអនុវត្តល្អ ក្រុមហ៊ុនអាចនឹងបន្តគម្រោងនេះនៅលើកក្រោយៗទៀត។
គួរបញ្ជាក់ថា គណៈកម្មការលទ្ធកម្ម និងបដិសេធចំពោះសំណើរដេញថ្លៃ​ណា​ដែលមិនមានសុពលភា​ពក្នុងនោះសំណើរ ដេញថ្លៃឈ្នះគឺជាសំណើ​ដេញថ្លៃដែលមានសុពល​ភាពដាក់បានតម្លៃ​ដេញថ្លៃទៀបជាងគេបំផុត។

អ្នកដេញថ្លៃដែល ឈ្នះមានកាតព្វកិច្ចទទួលកិច្ចសន្យា តែបើអ្នកដេញថ្លៃដែលឈ្នះនោះ​មិនព្រមទទួលយកកិច្ចសន្យា ឬ ចុះហេត្ថលេខា តម្លៃដាក់ដេញថ្លៃលើ​សំណើ​ដាក់ដេញថ្លៃដែលមាន​សុពលភាពទាំង​អស់ និងមានសុពលភាព​រយៈ​ពេល៤៥ថ្ងៃ ចាប់តាំងពី កាលបរិច្ចេទនៃការប្រជុំបើកសំណើរដេញថ្លៃនេះ៕