(ភ្នំពេញ)៖ អ្នកឧញ្ញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពជា និងលោក Chanitr Charnchainarong ប្រធានក្រុមប្រឹក្សាធុរកិច្ច ថៃនិងកម្ពុជា នឹងចូលរួមក្នុងការប្រជុំ ក្រុមប្រឹក្សាធុរកិច្ច កម្ពុជា និងថៃ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានកម្មកម្ពុជា។

តាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្ម ដែល Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំមួយនេះ មានការលើកយក គោលបំណងធំៗចំនួន៣ ដើម្បីពិភាក្សារួមមាន៖

ទី១-ធ្វើបច្ចុប្បន្នភាព ព័ត៌មានទាក់ទងនឹងវឌ្ឍនភាពនៃបញ្ហានានា ដែលភាគីទាំង២ បានលើកឡើងក្នុងកិច្ចប្រជុំកន្លងមក នៅទីក្រុងបាងកក ប្រទេសថៃ
ទី២-អនុម័តកំណត់ហេតុអង្គ​ប្រជុំ និង ពិភាក្សាលើបញ្ហាប្រឈមនានា របស់វិស័យឯកជន ដើម្បីរៀបចំជាអនុសាសន៍ ដាក់ជូនរាជរដ្ឋាភិបាល នៃប្រទេសទាំង២
ទី៣-ពិភាក្សាអំពីការរៀបចំពិព័រណ៌ពាណិជ្ជកម្ម រវាងប្រឹក្សាធុរកិច្ច កម្ពុជានិងថៃ និងក្រុមប្រឹក្សាធុរកិច្ចថៃនិងកម្ពុជា ដែលដឹងគ្រោងប្រារព្ធធ្វើឡើងនាចុងឆ្នាំនេះ នៅប្រទេសកម្ពុជា។

សម្រាប់ព័ត៌មាបលម្អិត សូមអានសេចក្តីប្រកាស ខាងក្រោមនេះ៖