(ភ្នំពេញ)៖ ដើម្បីអបអរខួបទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចពិភាក្សា ស្ដីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ។

វីដេអូនៃកិច្ចពិភាក្សាដែលមានរយៈពេលជាង ៤០នាទីនេះ បានធ្វើឡើងដើម្បីផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា បាននឹងកំពុងធ្វើអ្វីដើម្បីបរិយាបន្នសង្គម និងជាការអំពាវនាវ ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូន ជនរួមជាតិ ចូលរួមបរិច្ឆាគថវិកា តាមសទ្ធាជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា៕

ដើម្បីជ្រាបច្បាស់ពីកិច្ចពិភាក្សាខាងលើនេះ សូមលោកអ្នកនាងតាមដានទស្សនាវីដេអូទាំងស្រុងដូចតទៅ៖