(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៧៨,៨១៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,២១៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៣៣១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៣២៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,០២៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០១,៩១៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៦០៧,៦៦៥​នាក់, ដូសទី៤ចំនួន ៥,១៣៨,៥៦៧នាក់, ដូសទី៥ចំនួន ១,៧៦៨,០១៩នាក់ និងដូសទី៦ចំនួន ៣១៩,៣៧៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕