(ភ្នំពេញ)៖ និស្សិតពេទ្យឆ្នាំទី៥ម្នាក់ ត្រូវបានឃាតកសម្លាប់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥។ យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងជួយ អន្តរាគមន៍ និងស្រាវជ្រាវ តាមចាប់ជនដៃដល់៕