(ភ្នំពេញ)៖​ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានបង្ក្រាប និងចាប់ខ្លួន ក្រុមចោរឆក់២នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ដែលការចាប់ខ្លួននេះ បានធ្វើឡើងភ្លាមៗ ក្រោយពីពួកគេ បានឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅតាមផ្លូវកម្ពុជាក្រោម នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបាន នៅតាមផ្លូវសហព័ន្ធរុស្សី សង្កាត់កកាប ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា សម្រាប់ជនសង្ស័យទាំង២នាក់នេះ កំពុងស្ថិតក្រោមការសួរនាំ ពីសមត្ថកិច្ច របស់លោក នៅអធិការដ្ឋាននគរបាលខណ្ឌ ថាតើពួកគេអាចជាប់ពាក់ព័ន្ធ និងបទល្មើសអ្វីខ្លះទៀត៕