(ភ្នំពេញ)៖ គណៈកម្មាធិការគណ្តាល ចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចេញនូវសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ចលនាយុវជនកម្ពុជា គ្មានគោលការណ៍ តម្រូវឲ្យសមាជិករបស់ខ្លួន បង់ប្រាក់ចន្លោះពី៥០០ដុល្លារ ទៅ១០០០ដុល្លារ ដើម្បីយកមកជួយឧបត្ថម្ភដល់ លោក ហ៊ុន ម៉ាណែត ធ្វើកិច្ចការងារមនុស្សធម៌នោះឡើយ គឺជាពាក្យចរាមអារ៉ាម ក្នុងគោលបំណងមូលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះរបស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តែប៉ុណ្ណោះ។

ចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានបញ្ជាក់ថា «ការចុះឈ្មោះចូលជាសមាជិក ចលនាយុវជនកម្ពុជា (ក្រុម១៥៧) គឺមិនតម្រូវឲ្យមានការបង់ប្រាក់ទេ។ ពីព្រោះគោលបំណង របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) គឺបំរើកិច្ចការងារមនុស្សធម៌ (ជួយដល់ ចាស់ជរា ជនពិការ កុមារកំព្រា ជនរងគ្រោះដោយសារ គ្រោះធម្មជាតិ និងសាងសង់សាលារៀន លំនៅដ្ឋានជូនជនទីទ័លក្រជាដើម...។ល។»។

ជាមួយគ្នានេះ សមាគមនចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានសំណូមពរដល់បងប្អូន មហាជន ប្រសិនបើទទួលបានដំណឹងថា មានបុគ្គលរូបណាបានយកឈ្មោះក្រុម ១៥៧ ទៅយកប្រាក់ក្នុងគោលបំណងខាងលើ ឬក្នុងគោលបំណងផ្ទុយពីច្បាប់ សូមរាយការណ៍មកលេខទូរស័ព្ទ ០១២ ៧៩២ ០០៣ ឬ ០១៥ ៤៧៥ ៧៦៧៕

ព័ត៌មានលម្អិត សូមអានសេចក្តីបំភ្លឺរបស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទាំងស្រុង៖