(ភ្នំពេញ)​៖ យោងតាមរបាយការណ៍ ​បូក​សរុប​លទ្ធផល​បង្ក្រាប​ បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និងប្រើប្រាស់​៤​ករណី ​ឃាត់​មនុស្ស​៨​នាក់ ​(​ស្រីម្នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៥​នាក់ និង មុខសញ្ញា​ប្រើប្រាស់៣​នាក់​ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(ice) ៥.៩៦​ក្រាម​ និង​២២​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាល រាជធានី​ភ្នំពេញ​ បង្ក្រា​ប១​ករណី​ឃាត់ខ្លួន​២​នាក់, ខេត្ត​សៀមរាប បង្ក្រាប១​ករណី ​ឃាត់ខ្លួន​៣​នាក់​ និងខេត្តបាត់ដំបង ​បង្ក្រាប​២​ករណី​ (១​ដីកា​) ​ឃាត់ខ្លួន​៣​នាក់​៕