(សៀមរាប)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបបានរៀបចំពិធីសែនក្រុងពាលីសសេចក្តីសុខ នឹងបើកការដ្ឋានសាងសង់របស់ក្រុមការងារល្បែង ប្រជាប្រិយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នៅមុខប្រាសាទអង្គរវត្ត។

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងជាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបានដឹងនាំក្នុងពិធីសាសនានេះ។ ដោយលោកបានលើកឡើងថា កម្មវិធីល្បែងប្រជាប្រិយ គឺជាកម្មវិធីនីមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមថែរក្សានិងលើកតង្កើនកេតំណែលទំនេរទំនៀមទម្លាប់ប្រពៃណី ព្រោះទាំងធ្វើការផ្សព្វផ្សាយបន្ត ដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យយល់ដឹងអំពីក្បួនច្បាប់និងខ្លឹមសារនៃរបាយប្រជាប្រិយនីមួយនីមួយ ដែលបានបន្សល់ទុកពីពាក់បុរសខ្មែរំនាន់មុន។

កម្មវិធីនេះដែរ នឹងលើកយកនូវល្បែងប្រជាប្រិយខ្មែរ ជាច្រើនរួមមានឡើងសរសរខ្លាញ់ ដណ្តើមស្លឹកឈើ លាក់មាន់ វាយក្អម វាយកូនកែ រាវបង្កង ខ្លាសុីគោ លោតបាវ សុីឌួង បោះអង្គញ់ ខ្សឹប ចងជើងរួមមិត្ត ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង ស្វាដណ្ដើមទី ទាញព្រ័ត្រ សុកកូឡាបងៗ ស្បែកជើងរួមមិត្ត មឹកឈូក មួយកាំពីរកាំ ទំពាំងឬស្សី ត្រេសីដក់ បាយខុម លោតអន្ទាក់ ស្តេចចង់ និងរែកមកលេងកម្សាន្ត ដើម្បីបង្កភាពសប្បាយរីករាយរឹតចំណងមិត្តភាព និងសាមគ្គីភាព។

សូមបញ្ជាក់ថា កម្មវិធីល្បែងប្រជាប្រិយមានទីតាំងស្ថិតនៅតំបន់ខាងមុខប្រាសាទអង្គរវត្តព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២៣៕