(ភ្នំពេញ)៖ «អង្ក្រង» ជាពពួកសត្វល្អិតមួយបែប ដែលរស់នៅអាស្រ័យដើមឈើ មូលក្រសោបលើស្លឹកឈើធ្វើជាសម្បុក ហើយអង្ក្រង និងពងរបស់វា ក៏ជាអាហារដ៏មានឱជារសសម្រាប់មនុស្សទទួលទានផងដែរ។ បច្ចុប្បន្នសត្វអង្ក្រងដែលតែងរស់នៅតាមបែបធម្មជាតិ កាលពីអតីតកាល ត្រូវបានគេយកចិញ្ចឹមដូចនឹងការចិញ្ចឹមចង្រិត និងសត្វល្អិតមួយចំនួនទៀតដែរ ដើម្បីផ្គត់ផ្គង់ទីផ្សារ។

អ្នកស្រី ខែម ស្រីមុំ វ័យ៤២ឆ្នាំ ជាអតីតកម្មការិនីរោងចក្រមួយ​ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកស្រីបានងាកមកចាប់អាជីពចិញ្ចឹមអង្ក្រងតាមបច្ចេកទេសថ្មី បន្ទាប់ពីរោងចក្រត្រូវបានបិទ ដោយសារការរីករាលដាលជំងឺកូវីដ១៩ នាពេលកន្លងទៅ។ អ្នកស្រីបានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការចាប់អាជីពចិញ្ចឹមអង្ក្រងនេះ ដោយសារតែអ្នកស្រីមើលឃើញទីផ្សារនៅក្នុងស្រុកធំទូលាយ អត់ទាន់មានអ្នកចិញ្ចឹមអង្ក្រងដែលមានលទ្ធភាព ផ្គត់ផ្គង់នៅក្នុងទីផ្សារ។

សូមទស្សនាវីដេអូបទយកការណ៍ដែលរៀបចំដោយ Fresh News ដូចតទៅ៖