(មណ្ឌលគិរី)៖ អភិបាលខេត្តបណ្ឌលគិរី នៅថ្ងៃទី០៥ ខែកក្កដានេះ ប្រារព្ធពិធី រុក្ខទិវា ៩កក្កដា នៅស្រុកកែវសីមា ដោយមានការដាំកូនឈើចំនួន៣០០០ដើម ក្នុងសួនអាពាហ៍ពិពាហ៍។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានសង្កត់ធ្ងន់ ទៅលើការការពារអភិរក្សព្រៃឈើក្នុងតំបន់អភិរក្សជីវៈចម្រុះ ដើម្បីឲ្យធនធានធម្មជាតិកើនឡើងក្នុងប្រទេស ក៍ដូចជាការចូលរួមដាំដើមឈើបង្កើន នៅសម្បត្តិធម្មជាតិ។

លោកអភិបាលបានលើកឡើងបែបនេះ ក្នុងកម្មពិធីបុណ្យរុក្ខាទិវា ដាំដើមឈើប្រភេទឈើប្រណីត ប្រមាណ ៣០០០ដើម នៅទីតាំងសួនអាពាហ៍ពិពាហ៍ ក្បែរស្នាក់ការអភិរក្សជីវៈចំរុះ សីមា ដែលទើបបង្កើតលើផ្ទៃដីចំនួន១០ហិចតា។ កូនឈើដែលត្រូវដាំនេះ មានដូចជាប្រភេទ បេង នាងនួន ក្រញូង ធ្នង់ គគីរ កកោះ ឈើទាល ផ្អៀក៕