(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានមិនពិត ដែលប្រឌិតឡើយដោយក្រុមជនអគតិ ពាក់ព័ន្ធការចែកចាយតាមបណ្ដាញសង្គម រឿងក្មេងទំនើងយកពូថៅគប់កញ្ចក់រថយន្ដរបស់អ្នកធ្វើដំណើរ។

ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា រូបភាពដែលបណ្ដាញសង្គមបានបង្ហោះកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយមានរូបពូថៅត្រូវបានគេគប់ចំកញ្ចក់រថយន្ដថា បានកើតឡើងនៅភូមិសាស្រ្តផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ គឺជាព័ត៌មានមិនពិតនោះទេ។ ករណីនេះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភ្នំសំពៅ ខេត្តបាត់ដំបងឯណោះ។

រដ្ឋបាលខេត្តតាកែវ បានអះអាងទៀតថា ការចែកចាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់នេះ មានចរិកភូកហុក បោកប្រាស់ ញុះញង់ បំភ្លៃខុសពីការពិត បណ្ដាលឲ្យសាធារណៈជនមានការភ័នច្រឡំ៕