(ក្រចេះ)៖ រដ្ឋបាលសង្កាត់ក្រចេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សង្កាត់ក្រចេះ កាយផ្លូវកាត់ផ្លូវជាតិលេខ៧៣ ត្រង់ចំណុចប្រសព្វផ្លូវ ទទឹងលេខ៦ ដើម្បីដាក់លូតភ្ជាប់លូមូល ១ខ្សែទៅកើត ក្នុងភូមិដូនជ្រាំ ដើម្បីដោះទឹកស្អុយ ជំជន់ទឹកភ្លៀង និងទឹកជំនន់នៅរដូវវស្សារ។

យោងលើការអនុវត្តន៍គម្រោងជួសជុលដាក់លូមូល ចំនួន ១ខ្សែ មុខកាត់ ១ម៉ែត្រ ប្រវែង ៣៩០ម៉ែត្រ តាមបណ្ដោយផ្លូវទទឹងលេខ៦ ស្ថិតនៅភូមិវត្ត ឆ្លងកាត់ផ្លូវលេខ៧៣ ទៅកើតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។

ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ រដ្ឋបាលសង្កាត់ក្រចេះ ស្នើសុំម្ចាស់យានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរតាមផ្លួវជាតិលេខ៧៣ ឆ្លងកាត់ទីប្រជុំជនក្នុងភូមិសាស្រ្តសង្កាត់ក្រចេះ ក្រុងក្រចេះ ធ្វើដំណើរតាមផ្លូវលំ វាងតាមផ្លូវទំនប់ខាងក្រោយ ចាប់ពីចំណុចផ្លូវកែង ខាងកើតរង្វង់មូលដើមពោធិទៅកើតប្រហែល ២០០ម៉ែត្រ បត់ឆ្វេងទៅខាងជើងត្រង់ ចេញចំណុចផ្លូវប្រសព្វខាងត្បូងវត្តចប្ឆា។ ចំពោះរថយន្ដប្រភេទទេសចរណ៍ និងរថយន្ដធុនតូច លក្ខណៈគ្រូសារ អាចធ្វដំណើរតាមផ្លូវមាត់ទន្លេបាន៕