(សៀមរាប)៖ គ្រឹះស្ថានអង្គរ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថិតិភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នាឆមាសទី១ ឆ្នំា២០១៦ ដោយទទួលបានចំនួន៣១លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៦ មានភ្ញៀវទេសចរបរទេសចំនួន ១,០៩២,០៥៥នាក់ បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ដែលទទួលបានទឹកប្រាក់ សរុបចំនួន ៣១,២៧១,៧០០ដុល្លារ។

ជាមួយគ្នានេះ នៅខែមិថុនា កន្លងទៅ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនាជូនភ្ញៀវទេសចរ ចំនួន១១៩៣០២នាក់ ស្មើនឹងទឹកប្រាក់៣,២៩៧,៨២០ដុល្លារ៕

សូមអានសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរទាំងស្រុង៖