(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ពីអាកាសធាតុរបស់កម្ពុជា ដោយបញ្ជាក់ថា ប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៥ ដល់ទី១២ ខែកក្កដា ឆ្នាំ២០១៦ នឹងទទួលរងសម្ពាធទាប ព្យុះឈ្មោះ Nepartak ដែលបង្កឲ្យមានភ្លៀង ធ្លាក់ច្រើន លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះផងដែរ។ ពិសេសនៅលើផ្ទៃសមុទ្រអាច មានខ្យល់បក់បោកខ្លាំង។

ក្រសួងធនធានទឹកបាន ពីបញ្ហាអាកាសធាតុបញ្ជាក់ថា៖

1-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ឡើងវិញ ចាប់ពីថ្ងៃទី៥-១២ ពិសេសភ្លៀងអាចនឹងធ្លាក់ច្រើនជោគជាំចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែកក្កដា ឆ្នាំ២០១៦។

3-តំបន់ខ្ពស់រាប៖ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ច្រើន ចាប់បីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦៕