(ពោធិ៍សាត់)៖ សាខាកាំកុងត្រូល ខេត្តពោធិ៍សាត់ដឹកនាំដោយ លោក ហ៊ុយ ភារម្យ ប្រធានសាខា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារបំណក់ ឃុំឈើតុំ ស្រុកក្រគរ។ ជាលទ្ធផលមន្រ្តីកាំកុងត្រូល និងក្រុមការងារបានរកឃើញ និងរឹបអូសផលិតផលខូចគុណភាព ដែលគ្មានអាសយដ្ឋាន ព្រមទាំងកាលបច្ឆេទច្បាស់លាស់មួយចំនួន ផងដែរនៅក្នុងផ្សារ។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពេលចុះត្រួតពិនិត្យនោះ ក្រុមការងារក៏បានធ្វើតេស្តបឋមលើផលិតផល ម្ហូបអាហាររមួយ ចំនួនផងដែរ ប៉ុន្តែពុំមានរកឃើញសារធាតុគីមីហាមឃាត់នោះឡើយ។ នៅក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានពន្យល់ណែនាំនិងចែក ផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំងឡើង លើការលក់និងទិញ ទំនិញដែលខូចគុណភាព ចៀសវាងផលប៉ះពាល់ដល់សុខភាព នាពេលខាងមុខ៕