(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ទី០៤ ខែកក្កដា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយបានលើកឡើងថា សេចក្តីសម្រេចរបស់ សភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយច្រានចោលនូវការស្នើសុំមោឃភាពនីតិវិធីរបស់ក្រុមមេធាវីការពារក្តី លោក កឹម សុខា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ គឺជាការសម្រេចមានចរិតនយោបាយដោយមិនផ្អែកលើមូលដ្ឋានច្បាប់ឡើយ។

ពាក់ព័ន្ធករណីនេះ អង្គភាពព័ត៌មាន Fresh News នឹងសុំធ្វើការបំភ្លឺពីអង្គភាពពាក់ព័ន្ធនៅពេលបន្តិចទៀតនេះ។