(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រឡង ជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ៧០០ នាក់ តាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំ២០១៦ ដែលជាឱកាសល្អ សម្រាប់គ្រូកម្រិតមូលដ្ឋាន ឯកទេសគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែ និងប្រវត្តិវិទ្យា។

ការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៦ ហើយទីតាំងប្រឡង ធ្វើនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគរាជធានី ខេត្តទាំង៦៕

ព័ត៌មានលម្អិតសូមអានសេចក្តី ជូនដំណឹងរបស់ក្រសួងអប់រំទាំងស្រុង៖