(ពោធិ៍សាត់)៖ មន្ត្រីរាជការចំនួន៨រូប នៃមន្ទីរបរិស្ថានខេត្តពោធិសាត់ ត្រូវបានសម្រួល និងប្រគល់ភារកិច្ចជូនដែលត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក សុឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន៨រូប ដែលត្រូវសម្រួល និងប្រគល់ភារកិច្ចជូនរួមមាន៖

១-លោក រស់ ម៉ារ៉ាឌី ជាអនុប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
២-លោក ឯម ភូវិបុល ជាប្រធានការិយាល័យអភិរក្សធម្មជាតិ និងគ្រប់គ្រងទិន្នន័យបរិស្ថាន និងជានាយកដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់។
៣-លោក ដេង ប៉ូកាណាល់ ជានាយករងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់។
៤-លោក រិន វ៉ាន់ដា ជាអនុប្រធានការិយាល័យអភិរក្សធម្មជាតិ និង គ្រប់គ្រងទិន្នន័យបរិស្ថាន និង ជានាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់។
៥-លោក គឹម លី ជានាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់។
៦-លោក អ៊ុ គឿន ជាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តពោធិ៍សាត់។
៧-លោក ជា កែវ សុផាន់ណារិទ្ធ ជានាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ភូមិសាស្ត្រខេត្តពោធិ៍សាត់។
៨-លោក គិន ភឿន ជានាយករងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ភូមិសាស្ត្រខេត្តពោធិ៍សាត់៕