(ភ្នំពេញ)៖ ក្មេងឃ្វាលគោប្រទះឃើញម៉ូតូមួយគ្រឿង ដែលត្រូវគេយកមកទំលាក់ចោល ក្នុងស្រះទឹកមួយកន្លែង នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលគេប្រទះឃើញម៉ាកC125 ស៊េរីឆ្នាំ២០០៦ ពាក់ស្លាក់លេខកណ្តាល1C-1219។ បន្ថែមពីនេះ នៅកន្លែងកើតហេតុនោះ គេប្រទះឃើញមានដបស្រា និងគ្រឿងក្លែម ហើយសមត្ថកិច្ចបានដាក់ការសង្ស័យថាជា ករណីផឹកស៊ីឈ្លោះវាយតប់គ្នា និងច្រានម៉ូតូទំលាក់ទឹក។

បច្ចប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ លើករណីមួយនេះ ថាតើជាករណីអ្វីអោយពិតប្រាកដ៕