(ភ្នំពេញ)៖​ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គិតត្រឹមម៉ោង១២៖៥០នាទី​ រំលងអាធ្រាត​ថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០១៦​នេះ អគ្គិភ័យដែលឆេះឃ្លាំង ដាក់សម្ភារៈរោងចក្រ ឈ្មោះ «យីងដុង» ដេរស្បែកជើង មានទីតាំងស្ថិតនៅតាមបណ្តោយផ្កូវជាតិលេខ៤ បានរលត់វិញហើយ​ បន្ទាប់ពីមានឆាបឆេះមួយសន្ទុះធំ។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈមានការខូចខាត​មួយចំនួន​ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អស់៨​គ្រឿង ​របស់អង្គភាព​ ង៧០ ៣គ្រឿង​ និងរបស់ស្នងការនគរបាលក្រុងភ្នំពេញ៥គ្រឿង​៕