(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារចុះជួយឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅចែកជូនប្រ​ជាពលរដ្ឋ ចំនួន១១គ្រួសារ ក្នុងនោះរួមមាន ស្រ្តីឆ្លងទន្លេ១០គ្រួសារ និងគ្រួសារសមាជិកស្លាប់មួយគ្រួសារផងដែរ។

ជាមួយគ្នានេះ លោក នេត វន្ថា និងក្រុមការងារបានចុះទៅលើកស្លាកគណបក្សថ្មីទំហំ២,៤ ម៉ែត្រ គុណ ២,២៣ម៉ែត្រ តម្លៃ១៥០ដុល្លារ នៅមុខផ្សារកញ្ជ្រៀចផងដែរ។ បន្ទាប់មកក្រុមការងារ បានចេញថ្លៃជាង លើការជួសជុលស្លាកចាស់ៗ នៅគ្រប់ភូមិរបស់ឃុំថ្មពូនផងដែរ។

លោកប្រធានក្រុមការងារ បានផ្តាំផ្ញើ ការសួរសុខទុក្ខពីសំណាក់ លោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ព្រមទាំងសម្តេចក្រឡាហោម ស ខេង ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ជាប្រចាំ៕