(ដាកា)៖ ព័ត៌មានចុងក្រោយពីរដ្ឋធានីដាកា កងទ័ពរដ្ឋាភិបាលបង់ក្លាដែស បាននិយាយថា មនុស្ស សរុប២០នាក់ (ទាំងកងកម្លាំង ចំណាប់ខ្មាំង និង ពួកសកម្មប្រយុទ្ធ) បានស្លាប់នៅក្នុងប្រតិបត្តិការរំដោះ ចំណាប់ខ្មាំងចំរុះជាតិសាស្ត្រពីហាងកាហ្វេមួយកន្លែងកាលពីព្រឹកមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Telegraph របស់អង់គ្លេស នារសៀលថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៦។

ប៉ូលិសបានអះអាងថា មនុស្សដែលនៅក្នុងហាងកាហ្វេទាំងនោះ មានជនជាតិអ៊ីតាលី ហើយអ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន បានប្រកាសពីទីក្រុងតូក្យូមកថា ក៏មានជនជាតិខ្លួនស្ថិតនៅក្នុង ចំណោមជនរងគ្រោះដែលត្រូវគេចាប់ជម្រិតនោះដែរ។

ក្រោយពីមានការវាយប្រហារតបតគ្នា ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវ និងអះអាងថាពួកគេជាអ្នករៀបចំឲ្យមានការ វាយប្រហារនេះឡើយ។ ប៉ូលិលបានបញ្ជាក់បន្ថែមទៀតថា ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រហែលជា ៨នាក់ ហើយក្នុងនោះប្រហែលជា​មាន ៥នាក់ត្រូវបានបាញ់សម្លាប់។

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្ត្រី Sheikh Hasina បានថ្លែងឲ្យដឹងថា មាន​​ចំណាប់ខ្មាំង​មួយ​ចំនួន ត្រូវបានសម្លាប់ និងភេរវករម្នាក់ត្រូវបានចាប់ទាំងរស់ ហើយប្រតិបត្តិការឡោមព័ន្ធ និងរំដោះចំណាប់​ខ្មាំង​ចេញពីភោជនីយដ្ឋានមួយក្នុងទីក្រុងដាកា ក៏ត្រូវបានបញ្ចប់៕

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina