(ដាកា)៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្ត្រី Sheikh Hasina បានថ្លែងឲ្យដឹងថា មាន​​ចំណាប់ខ្មាំង​មួយ​ចំនួន ត្រូវបានសម្លាប់ និងភេរវករម្នាក់ត្រូវបានចាប់ទាំងរស់ ហើយប្រតិបត្តិការឡោមព័ន្ធ និងរំដោះចំណាប់​ខ្មាំង​ចេញពីភោជនីយដ្ឋានមួយក្នុងទីក្រុងដាកា ត្រូវបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយ Update នៅមុននេះបន្តិច នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។

ទាហារបង់ក្លាដែស បានបញ្ជាក់ឲ្យដឹងថា ចំណាប់ខ្មាំង ១៣នាក់ត្រូវបាន​ជួយសង្គ្រោះ ខណៈខ្មាន់កាំភ្លើង​ចំនួន ៦នាក់ត្រូវបានបាញ់សម្លាប់។ ករណីបាញ់ប្រហារនៅក្នុងភោជនីយដ្ឋាននេះ ត្រូវបានគេលោកស្ត្រីនាយករដ្ឋមន្ត្រី​បង់ក្លាដែស ចាត់ទុកថាជាអំពើភេរវកម្ម៕

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina