(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើងចំនួន៣លើក បណ្តាលឲ្យស្លាប់ម្នាក់ រង​​​របួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង ៣លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៥គ្រឿង រួមមានម៉ូតូ​ចំនួន៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង ហើយមូល​ហេតុដែល​បណ្តាលឲ្យ ​កើតមាន​ករណីគ្រោះថ្នាក់​​ចរាចរណ៍ ​រួមមានបត់គ្រោះថ្នាក់១លើក, កត្តាយានយន្ត១លើក និងអាកាសធាតុ១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ចរាចរណ៍៤នាក់។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញ​ថា យាន​យន្តដែល្មើស​សរុប​ទូទាំងប្រទេស​មានចំនួន ៣៦៤៧គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន១៦៥២គ្រឿង ​និងពិន័យ​សរុប ១៩៩៥គ្រឿង៕