(ស្ទឹងត្រែង)៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងថា នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ មានបាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់រលំដើមឈើសង្កត់ ទៅលើខ្ទមចាំចំការរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់ស្ត្រី២នាក់ ជាម្តាយ និងកូន ហើយរបួស៥នាក់ទៀត ស្ថិតនៅចំណុចស្រែអូរក្រាញ់ ភូមិកំពុងប៉ាង
ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមាន ឈ្មោះ ផាន់ សំណាង ភេទស្រី អាយុ២៧ឆ្នាំ (ជាម្តាយ) និងឈ្មោះ សាត រស្មី ភេទស្រី
អាយុ០៨ឆ្នាំ (កូន)។ ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ផាន់ សាណូ ភេទស្រី អាយុ២២ឆ្នាំបាក់ដៃ និងរបួសស្រាលចំនួន០៤នាក់ផ្សេងទៀត។

ចំពោះអ្នករបួសបានជួយបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់បានប្រគល់ឲ្យគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕