(បារាំង)៖ រថយន្ត Ford GT ពាក់ស្លាកលេខ 68 បើកបរដោយកីឡាករ Sébastien Bourdais (បារាំង), Joey Hand (អាមេរិច) និង Dirk Müller (អាឡឺម៉ង់) បានឆ្លងកាត់គំនូសបន្ទាត់ចុងក្រោយ និងទទួលបានពានរង្វាន់លេខ 1 នៅទីលានប្រណាំងរថយន្ត Le Mans 24 Hours ។

រថយន្ត Ford GT ពាក់ស្លាកលេខ 69 បើកបរដោយកីឡាករ Ryan Briscoe (អូស្ត្រាលី), Scott Dixon (នូវែលហ្សេឡង់) និង Richard Westbrook (អង់គ្លេស) ទទួលបានពានរង្វាន់លេខបី រីឯ រថយន្ត Ford GT ពាក់ស្លាកលេខ 66 និង 67 ជាប់ចំណាត់ថ្នាក់លេខបួន និងលេខប្រាំបួន បន្តបន្ទាប់គ្នា។លោក Bill Ford អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Ford Motor Company បានឲ្យដឹងថា៖ «ព្រឹត្តិការណ៍នេះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសំរាប់ក្រុមហ៊ុន Ford Motor Company។

យើងតែងតែសង្ឃឹមថា យើងនឹងអាចត្រឡប់ទៅចូលរួមការប្រណាំងរថយន្ត Le Mans 50 ឆ្នាំបន្ទាប់ពីទទួលបានជ័យជម្នះក្នុងឆ្នាំ 1966 និងអាចយកឈ្នះការប្រណាំងរថយន្តលំដាប់ពិភពលោកនេះម្ដងទៀត។ មោទនភាពដែលយើងទាំងអស់គ្នាទទួលបាន នៅពេលដែល Ford GT បានឆ្លងកាត់ខ្សែរបន្ទាត់ចុងក្រោយនៅក្នុងការប្រកួត Le Mans គឺពិតជាអស្ចារ្យមិនអាចនឹងបកស្រាយបាន»។

លោក Bill Ford បានបញ្ជាក់ទៀតថា «ក្រុមការងារដែលបានរចនាបង្កើតរថយន្តនេះឡើង និងចូលរួមការប្រណាំងរថយន្ត បានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ដើម្បី នាំយើងទៅដល់គោលដៅ ហើយខ្ញុំពិតជាមានមោទនភាព ចំពោះពួកគាត់ខ្លាំងណាស់។ ក្រុមប្រណាំងរថយន្ត Ford Chip Ganassi បានបង្ហាញពីស្មារតី គំនិតច្នៃប្រឌិតថ្មី ការប្ដេជ្ញាចិត្ត និងស្មារតីការងារជាក្រុមដ៏មុះមុតរបស់ក្រុមហ៊ុន Ford។ យើងពិតជាស្រលាញ់ និងគោរពប្រវត្តិសាស្ត្រ និងកេរដំនែលរបស់ Ford ហើយនៅក្នុងថ្ងៃនេះខ្ញុំមានមោទនភាព ណាស់ដែលយើងបានបង្កើត ប្រវត្តិសាស្រ្តនេះជាថ្មី ម្តងទៀត» លោក Mark Fields ប្រធាននិងជានាយកប្រតិបត្តិ ក្រុមហ៊ុន Ford Motor Company បានថា៖ «ការបង្កើតរថយន្តថ្មីមួយ និងមានឳកាសចូលរួម ក្នុងការប្រណាំង រថយន្ត Le Mans  គឺជាសម្មតផលដ៏មហិមារបស់ក្រុមហ៊ុន Ford ។ យើងបានចូលរួម និងបានយកឈ្នះការប្រណាំងរថយន្តលំដាប់ពិភពលោក Le Mans 47 Hours។យើងពិតជារីករាយណាស់ ដែលបានចែករំលែកព្រឹត្តិការណ៍ ដ៍អស្ចារ្យនេះជាមួយនឹង Ford Dealer បុគ្គលិក Ford ទាំងអស់ ម្ចាស់ឧបត្ថម្ភ ក៏ដូចជាអតិថិជនរបស់ Ford  ដែលជាចំនែកនៃគ្រួសារ Ford ផងដែរ។ ក្រុមហ៊ុនរថយន្តទាំងអស់ដែលមាននៅក្នុងក្លិប GTE Pro Class បានបង្ហាញឲ្យឃើញពីស្មារតីប្រកួតប្រជែង យ៉ាងពិតប្រាកដ ហើយយើងពិតជារំភើបយ៉ាងខ្លាំង ដែលបានចូលរួមនៅក្នុងការប្រណាំង រថយន្តដែលមិនគួរឱ្យជឿនេះ»

ក្រោយការប្រកួតរវាងរថយន្ត Ferrari ពាក់ស្លាកលេខ 82 រថយន្ត Ford GT ពាក់ស្លាកលេខ 68 បាននាំមុខក្នុងវេលាចុងក្រោយនៃការប្រកួតអស់រយៈពេល ២០  ម៉ោងនេះ។ លោក Hand គឺជាអ្នកបើកចុងក្រោយគេ នៅពេលដែលរថយន្ត Ford GT បានវ៉ាធ្វើការដាច់រថយន្ត Ferrari ដែលបង្កើតបានជាប្រវត្តិសស្រ្តនៃការប្រកួតប្រជែងគ្នា រវាងក្រុមហ៊ុនផលិតរថយន្តទាំងពីរអស់រយៈកាលជាង ៥០មកនេះ។

លោក Hand «វាពិតជាមានអត្ថន័យណាស់ដែលពួកយើងអាចត្រលប់មកវិញ50 ឆ្នាំបន្ទាប់ពី Ford បានឈ្នះការប្រកួតដដែលនេះកាលពីឆ្នាំ 1966 មក។ យើងបាននិយាយថាយើងចង់ឈ្នះ ប៉ុន្តែដើម្បីយកឈ្នះការប្រកួតនេះ វាពិតជាមិនងាយស្រួលនោះទេ។ ក្រុមការងារពួកយើងបានខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើការទាំងយប់ទាំងថ្ងៃទោះបីជាថ្ងែឈប់សម្រាកក៏ដោយ ដើម្បីបង្កើតបាននូវរថយន្តប្រណាំងមួយដែលមានអានុភាពលើសគេ។

ខ្ញុំធ្លាប់បានឈ្នះការប្រណាំងរថយន្តជាច្រើន ហើយជ័យជម្នះលើកនេះគឺជាជ័យជម្នះធំបំផុតសម្រាប់ខ្ញុំ។ ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយ ជាផ្នែកមួយនៃព្រឹតិ្តការណ៍នេះ និងសមាជិករបស់ក្រុមគ្រួសារ Ford ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមហ៊ុន ជ័យជម្នះនេះមានអត្ថន័យពិសេសសម្រាប់ លោក Bourdais។ គាត់បានចូលរួមការប្រណាំងរថយន្ត Le Mans 10 ដងមកហើយ នេះគឺជាជ័យជម្នះលើកដំបូងរបស់លោក» ។
លោក Bourdais បាននិយាយថា៖ «វាជារឿងស្ទើរតែមិនគួរឱ្យជឿដែលខ្ញុំអាចឈ្នះការប្រកួតនេះ»

នៅក្នុងនោះបានរួមបញ្ចូលនូវការខិតខំប្រឹងប្រែងនិងកម្លាំងចិត្តជាច្រើនដែលអាចឲ្យពួកយើងឈរនៅទីនេះ និងប្រគល់ពានរង្វាន់នេះ ឱ្យទៅគ្រួសាររបស់ក្រុមហ៊ុន Ford និងមនុស្សគ្រប់គ្នាបានជាប់ពាក់ព័ន្ធអារម្មណ៍បែបនេះពិតជាពិសេសខ្លាំងណាស់។ អ្វីៗគ្រប់យ៉ាងហាក់បីដូចជាបានព្រៀងទុកជាមុន ប្រវត្តិសាស្រ្ត ការប្រណាំងរថយន្ត រវាងរថយន្ត Ferrari  និងរថយន្ត Ford  កាលពី 50 ឆ្នាំមុន ព្រឹតិ្តការណ៍បានកើតឡើងម្ដងទៀតនៅថ្ងៃនេះ។ ជ័យជម្នះលើកនេះពិតជាអស្ចារ្យណាស់។

រថយន្ត Ford GT ពាក់ស្លាកលេខ 66 ទទួលបានពិន្ទុក្នុង FA World Endurance Championship ខ្ពស់គួរឲ្យកត់សម្គាល់ ជាហេតុនាំឲ្យរថយន្តអាចចូលរួមការប្រកួតរបស់ WEC បន្តបាន។ ក្រុមកីឡាករ IMSA Ford Chip Ganassi  បានធ្វើដំនើរត្រលប់ទៅសហរដ្ឋអាមេរិចវិញក្រោយបញ្ចប់ការប្រកួត ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត WeatherTech SportsCar Championship បន្តទៀត នៅឯ Watkins Glen ថ្ងៃទី៣ខែកក្កដាខាងមុខនេះ៕